You are currently viewing កម្លាំង អ.ហ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចុះបង្ក្រាបដេញចាប់ចោរលួចក្របី

កម្លាំង អ.ហ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចុះបង្ក្រាបដេញចាប់ចោរលួចក្របី

ពោធិសាត់ : វេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន អ.ហស្រុកក្រគរ បានដេញចាប់បង្ក្រាបចោរលួចក្របីនៅ ភូមិក្បាលដំរី ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិសាត់ ព្រំប្រទល់ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ :
១. ប៉ែន លាន ភេទប្រុស អាយុ៥៨ឆ្នាំ
២. គា តូ ភេទប្រុស អាយុ៣៦ឆ្នាំ
៣. សេង សាលិន ភេទប្រុស អាយុ១៩ឆ្នាំ
៤. ឈឹម សុភា ភេទប្រុស អាយុ៣៥ឆ្នាំ
ចាប់បាន រថយន្ត០១គ្រឿង ម៉ាកកាម៉ារីស៊េរី៩៣ ពណ៌ស ស្លាកលេខ ២A០៤៦៧, ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ក្រហម ស្លាកលេខ ១A៤២០១, ក្របី០៤ក្បាល ។
ជនសង្ស័យ និងវត្ថុតាងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ដើម្បីបំពេញនីតិវិធីបន្តរ ។
6iCjI0ry

_MVuscnE

uFKuRTv0

b1rJxyKK