ព្រះវិហារ៖ ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌរាប់វេនទី១៣ នៅវត្តព្រះឥន្ទទ្រង់ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងនាំយកសម្ភារៈជាគ្រឿងឧបភោគ បរិភោគរួមមានអង្ករ ៥០គីឡូក្រាម, ទឹកក្រូច ២កេស, ទឹកសុទ្ធ ២កេស, មី ២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអីវ ២យួរ, ប៊ីចេង ១គីឡូក្រាម, ស្ករស ២គីឡូក្រាម, អំបិល ២គីឡូក្រាម, តែ ១គីឡូក្រាម និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២,៧០០,០០០រៀល ដើម្បីចូលរួមកសាងសមិទ្ធិផលនានាក្នុងវត្តផងដែរ។
