You are currently viewing មេបញ្ជាការកងរាជអាវុធត្ថខេត្តព្រះវិហារ បានចុះជួយធ្វើផ្ទះមួយខ្នង ជូនប្រជាពលរដ្ឋក្រីក្រ

មេបញ្ជាការកងរាជអាវុធត្ថខេត្តព្រះវិហារ បានចុះជួយធ្វើផ្ទះមួយខ្នង ជូនប្រជាពលរដ្ឋក្រីក្រ

ព្រះវិហារ : វេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២១ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ
មេបញ្ជាការកងរាជអាវុធត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងរបស់ខ្លួន
ចំនួន៤០នាក់ បានចុះជួយធ្វើផ្ទះមួយខ្នងទំហំ ០៧មx០៨ម ធ្វើអំពីឈើ ប្រកស័ង្កសី
ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ឈ្មោះ អេង អឿនភេទប្រុស អាយុ៤៧ឆ្នាំ
ស្ថិតក្នុងភូមិប្រមេរ ឃុំម្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងបានជួយ
ឧបត្ថម្ភសម្ភារះមួយចំនួនដូចជា ស័ង្កសី៥៦សន្លឹក ជើងតាង១២ ដែកគោល០៤សុង
ដែកគោលមួក០៥គីឡូ អង្ករ០២ការ៉ុង មី០១កេស ទឹកក្រូច០១កេស ទឹកត្រី០១យួរ
ទឹកស៊ីអ៉ីវ០១យួរ អំបិល០១គីឡូ ប៊ីចេង០១គីឡូ ធុងទឹក០១ ឃីត០១កញ្ចប់
និងសាច់ជ្រូក ១០គីឡូ៕
67RWgBmm

u4MDXouH

tQ3Tm+tp