You are currently viewing ពិធីសម្ពោធបើកអោយប្រើប្រាស់នូវអគារដ្ឋបាល របស់កងរាជអាវុធហត្ថក្រុងស្វាយរៀង

ពិធីសម្ពោធបើកអោយប្រើប្រាស់នូវអគារដ្ឋបាល របស់កងរាជអាវុធហត្ថក្រុងស្វាយរៀង

ស្វាយរៀង : ពិធីសម្ពោធបើកអោយប្រើប្រាស់នូវអគារដ្ឋបាល របស់កងរាជអាវុធហត្ថក្រុងស្វាយរៀង មួយខ្នងដែល ស្ថិតនៅ ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ញួង សំអឿន មេបញ្ជាការរង តំណាងដ៍ខ្ពងខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកចក់សំអុលប្រធានក្រុមប្រឹក្សាក្រុង លោកឈឺវ សារ៉ន អភិបាលរងក្រុងស្វាយរៀង ក៍បានចូលរួមជាគណៈអធិបតីក្នុងពិធីនេះដែរ។ សមសភាពចូលរួមមាន អធិការនគរបាល មេបញ្ជាការផ្នែកសិករងក្រុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង៨ក្នុងខេត្ត និងចៅសង្កាត់ទាំង៧របស់ក្រុងក៍ចូលរួមផងដែសរុបមានចំនួន៤១នាក់ ស្ថិតក្នុងពិធីនេះដែរលោកវរសេនីយ៍ទោ យស សុវណ្ណាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង បានអានរបាយការណ៍ស្វាគមន៍ជូនអង្គពិធី ជ្រាបថាអគារ១ខ្នងនេះបានកើតចេញជារូបរាងនាពេលនេះ ដោយមានការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានយកចិត្តទុកដាក់ជំរុញក្នុងការងារកសាងអង្គភាព គ្រប់បណ្តាស្រុកក្រុងទាំងអស់ក្នុងខេត្តស្វាយរៀង មិនត្រឹមតែប៉ុណ្ណោះថែមទាំងចេញថវិការផ្ទាល់របស់ឯកឧត្តមជួយក្នុងការកសាងតាមបណ្តាស្រុកក្រុងទៀតផង ជាក់ស្តែងអគារដ្ឋបាលកងរាជអាវុហត្ថក្រុងស្វាយរៀង ០១ខ្នងដែលមានបណ្តោយប្រវែង២៥ម៉ែត្រ ទទឹងប្រវ៉ែង៥ម៉ែត្រ ឯកឧត្តមចំណាយថវិការជួយកសាងទាំងស្រុង ដែលសរុបអស់ចំនួន ២៥ .៩៤៦ដុល្លា និង១’៣៥០.០០០រៀល និងសម្ពោធបើកដាក់អោយ ប្រើប្រាស់នាពេលនេះតទៅ។
Ndh6TVpD

KiVQ0IJI

747nZ9Kh

z3jq88zn