You are currently viewing ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ កងរាជអាវុធហត្ថ បានចេញញត្តិគាំទ្រ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ទាំងស្រុងដូចខាងក្រោម៖

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ កងរាជអាវុធហត្ថ បានចេញញត្តិគាំទ្រ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ទាំងស្រុងដូចខាងក្រោម៖

យើងខ្ញុំទាំងអស់គ្នាជានាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល សូមប្រកាសគាំទ្រទាំងស្រុងគោលជំហររបស់រាជរដ្ឋាភិបាល តាមរយៈប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
យើងខ្ញុំទាំងអស់គ្នាគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍សន្តិសហវិជ្ជមាន ក្នុងកិច្ចការទំនាក់ទំនងជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាជាមិត្ត។
ទន្ទឹមនឹងនោះក៏សូមទទួលយកនូវរាល់ឧបសគ្គនិងការលំបាក តែដាច់ខាតមិនឱ្យបាត់បង់ឯករាជ្យ បូរណភាព អធិបតេយ្យជាតិ និងសន្តិភាព ដោយសារតែជំនួយនោះឡើយ។
យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាប្រឹងប្រែងបំពេញនូវតួនាទី ភារកិច្ច ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងនីតិរដ្ឋ តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណា-ចក្រកម្ពុជា។
និងត្រៀមខ្លួនធ្វើពលិកម្មគ្រប់បែបយ៉ាងអនុវត្តដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ដើម្បីគោលបំណងនិងគោលដៅដ៏ពិសិដ្ឋខាងលើ។