You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយញត្តិគាំទ្រអនុសាសន៍របស់សម្ដេចជោ ហ៊ុន សែន

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយញត្តិគាំទ្រអនុសាសន៍របស់សម្ដេចជោ ហ៊ុន សែន

ប៉ៃលិន៖ រសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយញត្តិគាំទ្រអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមន៍និស្សិត និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
ពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។