កែប៖ ដោយមានការគិតគូរយកចិត្តទុកដាក់ និងមើលឃើញពីការខ្វះខាត របស់កងរាជអាវុធហត្ថ នាព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ បានមូលមតិគ្នា ប្រមូលថវិកាបានចំនួន ២,៣៥០,០០០រៀល ប្រគល់ជូន លោកវរសេនីយ៍ឯក ព្រាប ឡាច មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដើម្បីជួយសំរួលដោះស្រាយក្នុងពិធីបុណ្យសពម្តាយបង្កើត។