តាកែវ៖ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំនុចភូមិព្រៃខ្លា ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់មាន៖ ១. ឈ្មោះ អ៊ុន គារិន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនប្រាកដ រស់នៅកន្លែងកើតហេតុ, ២. ឈ្មោះ ង៉ែត គន់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និង៣. ឈ្មោះ សន រាជ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លាកើត ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លា(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់(តូច២,ធំ៥) ទំងន់ ៨.៣១ក្រាម (ថ្លឹងទាំងសំបក), ទូរស័ព្ទ ០៤គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកនិច ស្លាកលេខភ្នំពេញ JA: ២៧៤៩ និងសម្ភារៈសំរាប់សេពគ្រឿងញៀន មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនិតិវិធី ។