រតនគិរី៖ ព្រឹកថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ដែលបានប្រលងជាប់សម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ១០០% ប្រចាំឆ្នាំ២០១៨ ចំនួន ៤៤នាក់ ក្នុងនោះស្រីមានចំនួន ២២នាក់ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយត្រី គឹម រស្មី បានជួយឧបត្ថមថវិកា ដល់លោកគ្រូ អ្នកគ្រូចំនួន ១២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២០,០០០រៀល និងសិស្សចំនួន ៤៤នាក់ ដោយក្នុងម្នាក់ៗទទួលចំនួន ១០០,០០០រៀល។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី នឹងជួយឧបត្ថមថវិកា សម្រាប់អញ្ជើញគ្រូ មកបង្រៀនដល់សិស្សដែលបានប្រលងជាប់ទុតិយភូមិ បន្ថែមក្រៅម៉ោងសិក្សា ដើម្បីរៀនបំពេញបន្ថែមឱ្យកាន់តែពូកែថែមទៀត។