ព្រះសីហនុ៖ នៅវេលាម៉ោង ០៩ និង ០០នាទីព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៨ មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ជនសង្ស័យទាំង ០៤នាក់រួមមាន៖
១. ឈ្មោះ ម៉ុន ស្រីខួច ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរបើកហាងខារ៉ាអូខេ
២. ឈ្មោះ ឈឹម សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរលក់ទឹកកក
៣. ឈ្មោះ សា ចិន្តា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរលក់ទឹកកក
៤. ឈ្មោះ យឹម វណ្ណដេត ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រួមទាំងវត្ថុតាងមាន៖ ម្សៅសថ្លា ចំនួន ១៦កញ្ចប់ ទម្ងន់ ១០៣.១៤ក្រាម, ទូរស័ព្ទចំនួន ០៤គ្រឿង, ដែកកេះចំនួន ០៧, ដបជក់ចំនួន ០៤, ជញ្ជីង ០១, ម៉ូតូ ០១គ្រឿង, លោហធាតុពណ៌លឿង និងខ្សែដៃ ០១ខ្សែ), ប្រាក់រៀលចំនួន ១០០,០០០រៀល និងថង់ច្រកថ្នាំមួយចំនួនទៀត។