You are currently viewing លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារ នាយអាវុធហត្ថដែលទើបសម្រាលកូន

លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា អញ្ជើញចុះសួរសុខទុក្ខ គ្រួសារ នាយអាវុធហត្ថដែលទើបសម្រាលកូន

ប៉ៃលិន៖ ថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរងទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិនចំនួន ១,៨៦០,០០០រៀល ប្រគល់ជូនភរិយាលោកអនុសេនីយ៍ត្រី យុទ្ធ ឧត្ដម ជំនួយការខេត្ត ដែលបានសម្រាលកូនកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ក្នុងខេត្តប៉ៃលិន។