សៀមរាប៖ ព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកជាច្រើនរូបទៀត។