ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ សាយ សុគុណ នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨។ ការបើកវគ្គនេះ ដើម្បីបំប៉នដល់ជំនាញដែលមកពីបណ្តាអង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត ដោយផ្តោតទៅលើខ្លឹមសារមេរៀនមួយចំនួនដូចជា ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ការបំពារបំពានផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ច្បាប់ពាក់ព័ន្ធ នីតិវិធីមុនពេលកើតហេតុ និងក្រោយពេលកើតហេតុ កិច្ចប្រតិបត្តិការសង្គ្រោះជនរងគ្រោះ បទបង្ហាញអំពីការកសាងសំណុំរឿងបញ្ជូនទៅតុលាការ កិច្ចការរដ្ឋបាល និងផែនការ។
ឧត្តមសេនីយ៍ទោ សាយ សុគុណ បើកវគ្គជំនាញបំប៉នជំនាញ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- Post author:Sery Vutha
- Post published:October 16, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ