You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន បើកវគ្គហ្វឹកហ្វឺន ត្រៀមកម្លាំងចូលរួមអបអរសាទរ ពិធីសម្ពោធវិមាននយោបាយឈ្នះ ឈ្នះ

ឧត្តមសេនីយ៍ត្រី ជូ សារុន បើកវគ្គហ្វឹកហ្វឺន ត្រៀមកម្លាំងចូលរួមអបអរសាទរ ពិធីសម្ពោធវិមាននយោបាយឈ្នះ ឈ្នះ

កំពង់ស្ពឺ៖ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនកម្លាំង ដើម្បីចូលរួមអបអរសាទរ ពិធីសម្ពោធវិមាននយោបាយឈ្នះ ឈ្នះ ។
លោក ឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ថា ក្នុងកំឡុងពេលហ្វឹកហាត់កម្លាំងទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់លោកគ្រូ យោធាចារ្យ និងរក្សាឱ្យ បានរបៀបរៀបរយ សណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុងក្នុងពេលហ្វឹកហ្វឺន ៕