ព្រៃវែង៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ លឹម សុខឈូ ដែលបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ សុខ វណ្ណ ហៅ វៃនិងឈ្មោះ ហេង ប៊ុនហួ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ដោយពួកគេបានខ្ចីម៉ូតូម៉ាកឃ្លិច របស់រូបគេជិះមួយភ្លែតរួចយកម៉ូតូគេចខ្លួនបាត់ពីមូលដ្ឋានតែម្ដង ដោយទទួលបានបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២៣ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។ ជនសង្ស័យ មានឈ្មោះ ហេង ប៊ុនហួ ភេទប្រុសអាយុ ២១ឆ្នាំ ទីលំនៅភូមិ២ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ វត្ថុតាងដកហូតមាន ៖ទូរស័ព្ទចំនួន ១គ្រឿងនៅជាប់ខ្លួន។ ក្រោយស្ដាប់ចម្លើយជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានចូលរួមប្រព្រឹត្តបទរំលោភលើទំនុកចិត្តតាមពាក្យបណ្ដឹងពិតប្រាកដមែន។
បច្ចុប្បន្នជន សង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។
រីឯជនសង្ស័យឈ្មោះ សុខ វណ្ណ ហៅ វៃ ដែលរត់គេចខ្លួនកម្លាំងបានសុំដីការបញ្ជាឱ្យចូលខ្លួន។