កំពង់ចាម៖ នៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ ៦០១ និងមូលដ្ឋានកងរាជងអាវុធហត្ថស្រុកបាធាយ បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់រួមមាន៖
១.ឈ្មោះ រេន ណារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
២.ឈ្មោះ ហែម ផាន់ណារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល
៣.ឈ្មោះ រុន សាវឿន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ១៨កញ្ចប់ ទម្ងន់ ២៩.៤២ក្រាម និងទូរស័ព្ទចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។