តាកែវ៖ នៅវេលាម៉ោង ១៣ និង ៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជុំ តូរ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅកន្លែងកើតហេតុ រួមទាំងដកហូតបានវត្ថុតាងមាន៖ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក)ចំនួន ៦កញ្ចប់ ទម្ងន់ ១.១៣ ក្រាម និងទូរស័ព្ទចំនួន ០២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។