សៀមរាប៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថក្រុងសៀមរាប បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនដល់កងអនុសេនាធំចល័ត ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងការត្រៀមរៀបចំផែនការហ្វឹកហ្វឺន ការពារក្នុងពិធីបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទ, ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិ, ពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងថ្ងៃជ័យជំនះ៧មករា។