កណ្តាល៖ ដោយមានការចង្អុលបង្ហាញ និងទទួលបានការណែនាំពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោក វរសេនីយ៍ត្រី ថេង មករា មេបញ្ជាការស្រុក បាននាំយកអំណោយ មួយចំនួនទៅចែកជូនដល់គ្រួសារទីទាល់ក្រ ចាស់ជរា គ្មានទីពឹងចំនួន០២ គ្រួសារ រស់នៅក្នុងភូមិអញ្ជែងលើ និងភូមិអញ្ជែងក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួលបានទទួលបាននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ។