ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនដល់កម្លាំងអាវុធហត្ថ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមាននយោបាយឈ្នះឈ្នះ នៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា: ក្នុងកំឡុងពេលហ្វឹកហាត់កម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់លោកគ្រូយោធាចារ្យ និងរក្សាឱ្យបានរបៀបរៀបរយសណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុង ក្នុងពេលហ្វឹកហ្វឺន។