ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចដឹកនាំគ្រប់គ្រងណែនាំបញ្ជា ការងារជំនាញស្នងការនាយការិយាល័យ ។
កម្មវិធីនេះប្រព្រឹត្តទៅ ក្រោអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ តំណាង លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងទទួលបន្ទុកការងារព័ត៌មានសន្តិសុខ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោកស្នងការរង ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងការិយាល័យជំនាញ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត៕