លោកវរសេនីយ៍ឯក សេស សុផល ដឹកនាំកិច្ចប្រជុំវាយតម្លៃការងារ រកចំណុចខ្លាំង និងចំណុចខ្សោយ

កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប បានរៀបចំកិច្ចប្រជុំវាយតម្លៃការងាររកចំណុចខ្លាំងចំណុចខ្សោយរបស់នាយ នាយរងអាវុធហត្ថ ដែលបានចុះការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍មកលេងកំសាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។