ឧត្តមសេនីយ៍ទោ ស សំបូរធន ប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍

ភ្នំពេញៈ ព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ កងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលា នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។