ស្វាយរៀង: នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានប្រារពពិធីបិទវគ្គហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុហត្ថខេត្ត ស្វាយរៀង ដែលបើកវគ្គសិក្សាតាំងពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ កន្លងមក។ នេះជាវគ្គទី០១ នៃឆ្នាំ២០១៦ ដែលក្នុង ផែនការឆ្នាំក្នុង០១ឆ្នាំមាន០៣វគ្គ វគ្គនេះលទ្ធផលការងារ រៀនសូត្របានល្អចំនួន២០នាក់ ល្អបង្គួរចំនួន០៥នាក់ មធ្យមចំនួន៥នាក់ ក្នុងពិធីនេះដែរឯកឧត្តម មេបញ្ជាការមានប្រសាសន៍ផ្តាំផ្ញើ អោយអស់លោក នាយទាហាន នាយទាហានរងក្រោយពីបញ្ចប់ វគ្គនេះទៅបំរើការងារត្រូវចេះសាមគ្គីគ្នា រវាងអង្គភាពសាមី និងស្ថាបន័ដែលពាក់ពន្ធ័ដើម្បីបំពេញភារកិច្ច ជូនជាតិមាតុភូមិ បំរើប្រជារាស្ត្រ អនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាល និងស្មោះត្រង់ជូនជាតិ សាសនា ព្រះមហាក្សត្រ ពិធីនេះបានបញ្ចប់ដោយបរិយាកាសដ៏រីករាយ។