You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនដល់កម្លាំងអាវុធហត្ថដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមាននយោបាយឈ្នះ ឈ្នះ

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនដល់កម្លាំងអាវុធហត្ថដើម្បីចូលរួមអបអរសាទរពិធីសម្ពោធវិមាននយោបាយឈ្នះ ឈ្នះ

សៀមរាប៖ ព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនដល់កម្លាំងអាវុធហត្ថដើម្បី ចូលរួមអបអរសាទរពិធីសម្ពោធវិមាននយោបាយឈ្នះ ឈ្នះ នៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថា៖ ក្នុងកំឡុងពេលហ្វឹកហាត់ កម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់លោកគ្រូយោធាចារ្យ និងរក្សាឱ្យបានរបៀបរៀបរយសណ្តាប់ធ្នាប់ បទបញ្ជាផ្ទៃក្នុង ក្នុងពេលហ្វឹកហ្វឺន។