You are currently viewing គ្រួសារទីទាល់ក្រចំនួន ០២គ្រួសារ ទទួលអំណោយពី លោកវរសេនីយ៍ត្រី មុំ សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថស្រុក

គ្រួសារទីទាល់ក្រចំនួន ០២គ្រួសារ ទទួលអំណោយពី លោកវរសេនីយ៍ត្រី មុំ សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថស្រុក

កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងណែនាំពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ដឹកនាំដោយលោកវរសេនីយ៍ត្រី មុំ សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថស្រុក បាននាំយកអំណោយ មួយចំនួន ទៅចែកជូនគ្រួសារទីទាល់ក្រ គ្មានទីពឹងចំនួន ០២គ្រួសារ ដល់លំនៅដ្ឋាន ស្ថិតក្នុងភូមិកំពង់លួង ឃុំកំពង់លួង ស្រុកពញឮ ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារៗទទួលបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។