តាកែវ៖ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២,៧២០,០០០រៀល របស់នាយ នាយរងអាវុធហត្ថទូទាំងខេត្តតាកែវ តាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនលោកវរសេនីយ៍ឯក ជា សំអាត មេបញ្ជាការរង ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន។