You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី បានដឹកនាំកិច្ចប្រជុំពិភាក្សាលើជំនាញផែនប្រតិបត្តិការ

ឧត្តមសេនីយ៍ត្រី គឹម រស្មី បានដឹកនាំកិច្ចប្រជុំពិភាក្សាលើជំនាញផែនប្រតិបត្តិការ

រតនគិរី៖ ព្រឹកថ្ងៃពុធ ៨កើត ខែភអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំពិភាក្សាលើជំនាញផែនប្រតិបត្តិការ និងបានដាក់នៅបទបញ្ជាដល់មេបញ្ជាការរងទទួលផែនប្រតិបត្តិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ បើកយុទ្ធនាការចុះធ្វើការត្រួតពិនិត្យរថយន្តពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ស្លាកលេខខ.ម) ដែលកំពុងធ្វើចរាចរណ៍ចេញចូល រួមនិងធ្វើអាជីកម្មនៅតាមដងផ្លូវ ៧៨អា និងផ្លូវ ៧៦អា ក្នុងភូមិសាស្រ្តរបស់ខេត្តរតនគិរី ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ ក៏បានដាស់តឿនដល់នាយអាវុធហត្ថក្នុងពេលចុះប្រតិបត្តិការ ត្រូវខិតខំគោរពច្បាប់ គោរពវិន័យ បទបញ្ជា និងរក្សាភាពថ្លៃថ្នូរ ក្នុងពេលចុះបេសកម្មត្រួតពនិត្យ ការប្រើប្រាស់ឯកសណ្ឋានកងទ័ពក្លែងក្លាយ ការប្រើប្រាស់អាវុធគ្រាប់គ្រប់ប្រភេទដែលច្បាប់ ឬអង្គភាពមិនអនុញ្ញាតជាដើម។