ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល បានអញ្ជើញជាអធីបតីក្នុងពិធីប្រជុំត្រួតពិនិត្យពង្រាងរបាយការណ៍រយៈពេល ០៩ខែ និងទិសដៅការងារអនុវត្តបន្តត្រីមាសទី០៤ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាយករង ប្រធានមន្ទីរ មន្ត្រីក្រោមឱវាទនៃសាលាអាវុធហត្ថ និងតំណាងនាយអាវុធហត្ថវរៈអន្តរាគមន៍ពិសេសបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា ក៏បានរំលឹកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុចក្នុងការអនុវត្តតួនាទី ភារកិច្ចការងារ ញត្តិគាំទ្រ និងបានប្រគល់លិខិតថ្លែងអំណរគុណរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់មន្ត្រីកងរាជអាវុធហត្ថ រួមទាំងឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកក្នុងការសាងសង់ និងកែលំអរសាលាកងរាជអាវុធហត្ថកំបូលផងដែរ។