You are currently viewing ទាហាននៃកងរាជអាវុធហត្ថចំនួន ៣រូប ទទួលថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត

ទាហាននៃកងរាជអាវុធហត្ថចំនួន ៣រូប ទទួលថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្ត

កំពង់ស្ពឺ៖ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញជាប្រចាំ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ ចេះស្រឡាញ់គ្នា មានការសាមគ្គីភាពរឹងមាំ និងចេះជួយដោះទុក្ខលំបាកគ្នាទៅវិញទៅមក តាមរយៈមូលនិធិគ្រួសារកងរាជអាវុធហត្ថ នាព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំនួសមុខម្ចាស់កញ្ចប់មូលនិធិ បាននាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ១១,៧៩៨,០០០រៀល ប្រគល់ជូនដល់នាយទាហានជាន់ខ្ពស់ចំនួន ៣រូបមាន៖
១.លោកឧត្មមសេនីយ៍ត្រី ប៊ូ ផុន ទទួលបានថវិកាចំនួន ៤,៤៨០,០០០ រៀល (កូនស្លាប់)
២. លោកវរសេនីយ៍ទោ សយ ស៊ីថូ ទទួលថវិកាបានចំនួន ៤,២០៨,០០០ រៀល (អ្នកម្តាយស្លាប់)
៣. លោកវរសេនីយ៍ត្រី ហង្ស សូនី ទទួលថវិកាចំនួន ៣,១១០,០០០ រៀល (អ្នកម្តាយស្លាប់) ។
បន្ទាប់ពីទទួលបានថវិការួចមកនោះ ទាហានទាំង៣រូប ក៏បានថ្លែងអំណរគុណ និងសូមឱ្យបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លាទាំងអស់នេះ សូមឱ្យកើតមានសេចក្តីសុខ សេចក្តីចម្រុងចម្រើន មានសុភមង្គល ជូនដល់គ្រួសារនៃកងរាជអាវុធហត្ថឲ្យបានគ្រប់ៗគ្នា។