You are currently viewing ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០២ និង ៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហឹង្សាដោយចេតនា និងការផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ នៅចំណុចបរិវនកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង ០៣នាក់ខាងលើមាន៖ ១. ឈ្មោះ មាស សុភ័ក្ត្រ (ហៅ ចិន) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
២. ឈ្មោះ ចិន ស័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
៣. ឈ្មោះ ញ៉ ឆារ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមទាំងដកហូតបានវត្ថុតាងមាន៖ កាំភ្លើងខ្លីប្រើហ្គាស ០១ដើម, កាំបិតផ្គាក់ដងឈើ ០១ដើម, អង្រែបុកគ្រឿង ០១ដើម និងគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០២កូនថង់តូច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។