ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ជួបសំណេះសំណាល ត្រួតពិនិត្យការហ្វឹកហាត់ របស់កម្លាំងកងអនុសេនាធំចល័តទី៣

ព្រះសីហនុ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីជួបសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់របស់កម្លាំងកងអនុសេនាធំចល័តទី៣ ដែលត្រៀមលក្ខណ: អញ្ជើញចូលរួមពិធីបុណ្យជាតិចំនួន ៤មាន៖
១. ខួបលើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ
២. ខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា
៣. ខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ
៤. ខួបលើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។