ពោធិ៍សាត់៖ ព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក អង់ បុត្រ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ចើញចុះសួរសុខទុក្ខលោក វរសេនីយ៍ត្រី ឈុន ប៊ុនថៃ នាយរងសេនាធិការ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ព្រមទាំងបាននាំយកថវិកាចំនួន ១,៨៤៣,៥០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតទៅប្រគល់ជូនផងដែរ។