បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៣ និង ០០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរនូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានឈ្មោះ សៀន សុផា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ១៤កូនថង់កឹប និង០២ថង់ធំ ទម្ងន់ ៧៥.៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ៩៩៦គ្រាប់, ទូរស័ព្ទចំនួន ០១គ្រឿង, ខ្សែកលោហធាតុពណ៌លឿងចំនួន ០១ខ្សែប្រវែង ១៩សង់ទីម៉ែត្រ, ក្រវិលលោហធាតុពណ៌សដាំត្បួងចំនួន ០១គូ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។