ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ សភាពការណ៍ជាតិ សភាពការណ៍អន្តរជាតិ និងអំពីតួនាទីភារកិច្ចកងរាជអាវុធហត្ថ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យ ព្រមនាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុជាច្រើនរូបទៀត។