កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីជួបសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់របស់កម្លាំងកងអនុសេនាធំចល័ត ដែលត្រៀមលក្ខណៈចូលរួមក្នុងពិធីបុណ្យជាតិនាពេលខាងមុខនេះមាន៖ ខួបលើកទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ ខួបលើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា ។
ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។