តាកែវ៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថក្រោមឱវាទ បាននាំយកថវិការបស់នាយ នាយរងអាវុធហត្ថតាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៥០០,០០០រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ឈុន សារឿន មេបញ្ជាការរងមូលដ្ឋានស្រុកបូរីជលសា កងរាជអាវុធហត្ថខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីល្ងាចម៉ោង ១៧ និង ៥០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ នៅភូមិថ្មស ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីចាត់ចែងក្នុងការចំណាយធ្វើបុណ្យ។