សៀមរាប៖ វេលាម៉ោង១៣និង៥៦នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ មានភ្លើងឆេះព្រៃ នៅភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តបានអន្តរាគមន៏ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន១២ឡាន។ មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានប្រាប់ GRK News ថា ក្រោយពីទទួលបានព័ត៌មានអំពីអគ្គិភ័យភ្លាម លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
បានបញ្ជាកម្លាំងពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តចេញជួយទាន់ពេលវេលា មិនរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋទេ។