រតនគិរី៖ ព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក នាង ពៅ មេបញ្ជាការរង ទទួលបន្ទុកមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបែងចែកតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ដោយមានការចូលរួមពីសំណាក់ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។