ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០១៨។ វគ្គបំប៉ននេះមានរយៈពេល ០៥ថ្ងៃ ដែលសិក្ខាកាមមកពីបណ្តាអង្គភាពកងរាជអាវុធហត្ថរាជធានី-ខេត្ត និងផ្តោតលើមេរៀនសិក្សាស្តីពី តួនាទី ភារកិច្ច រចនាសម្ពន្ធរបស់ការិយាល័យគ្រឿងញៀន និងផ្នែកចំណុះ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការស៊ើបអង្កេត ចរាចរសារធាតុផ្សំ និងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់ នីតិវិធីនៃការតាមដាន ការប្រមូល ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិដែលពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន យន្តការស្តីពីការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយ ផ្សព្វផ្សាយអំពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រឿងញៀន ការណែនាំពីនីតិវិធីសម្រាប់មន្តី្រនគរបាលយុត្តិធម៌ និងបទឧទេ្ទសនាមរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។