ត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងាររយៈពេល ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូប។
ក្នុងឱកាសនោះ លោកមេបញ្ជាការ ក៏បានវាយតម្លៃពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់់សង្គម នៅតាមបណ្តាមូលដ្ឋានស្រុក-ក្រុង ស្នាក់ការសន្តិសុខ ពិសេសត្រូវរក្សា សាមគ្គែឯកភាពផ្ទៃក្នុងអង្គភាពអោយបានល្អប្រសើរ។