មណ្ឌលគិរី៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខ អាវុធហត្ថនារី គឺលោកស្រីនាយចំណង់ ខៃ ស្រីទូច ដែលបានដែលទើបសម្រាលកូន និងកំពុងសម្រាកនៅផ្ទះ ក្នុងនោះលោកមេបញ្ជាការបានឧបត្ថម្ភសម្ភារ និងថវិកាចំនួន ៩០០,០០០រៀល ផងដែរ។
