You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពង្រឹងការអនុវត្តតួនាទី ភារកិច្ច អាវុធហត្ថរាជធានីភ្នំពេញ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពង្រឹងការអនុវត្តតួនាទី ភារកិច្ច អាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការណែនាំតាមបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីលើក​កម្ពល់​ស្មារតីទទួលខុសត្រូវចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថឱ្យចំទិសដៅតាមបទបញ្ជា និងសមត្ថកិច្ចរបស់ខ្លួន ដូចជា​ ឱ្យ​គ្រប់​បណ្តា​អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ជាពិសេសមូលដ្ឋាន​កងរាជអាវុធ​ហត្ថ​ខណ្ឌ​ទាំង១២ ចូលរួម​សហការ​ជាមួយ​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អនុវត្តការងារត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់គោលដៅ។ ឱ្យកម្លាំង​អាវុធហត្ថ​យក​ចិត្តទុក​ដាក់​បង្កើន​ការងារសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍កកស្ទាក់ជួនប្រជាពលរដ្ឋ ចេញកម្លាំងល្បាត ពួនស្ទាក់ ប្រដេញបង្ក្រាប ចំពោះបទល្មើសជាក់ស្តែង ត្រូវអនុវត្តជាបន្ទាន់ដោយមិនបាច់សុំការអនុញ្ញាត ឬសុំគោលការណ៍ជាមុនក៏បាន គឺត្រូវអនុវត្តឲ្យបាន​រួច​ទើប​រាយការណ៍តាមក្រោយ ប៉ុន្តែកិច្ចការខ្លះត្រូវសុំបទបញ្ជា និងគោលការណ៍ជាមុនទើបអនុវត្តបាន។

IMG_9815

IMG_9817

IMG_9820

IMG_9821

IMG_9822

IMG_9823

IMG_9824

IMG_9825