ប៉ៃលិន៖ រសៀលថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំជួរមេបញ្ជាការ ស្ដីពីការវាយតម្លៃ នាយ នាយរងអាវុធហត្ថ ដើម្បីស្នើសុំតែងតាំងផ្លាស់ប្ដូរមុខងារ និងដំឡើងឋានន្តរសក្ដិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយការិយាល័យបុគ្គលិក និងនាយលេខាធិការដ្ឋាន។
