បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំកងរាជអាវុធហត្ថរាជធានី-ខេត្ត យកចិត្តទុកដាក់លើបញ្ហាសុខទុក្ខដល់នាយទាហាន-នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ជាមហាគ្រួសារអាវុធហត្ថតែមួយទូទាំងប្រទេស ដែលជួបទុក្ខលំបាកផ្សេងៗជាយថាហេតុ ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមេបញ្ជាការរង នាយទាហាន-នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជាច្រើនរូប បានរួមចំណែកលើការងារចាត់តាំងពិធីការ និងចូលរួមក្នុងកម្មវិធីរំលែកមរណៈទុកុ្ខដ៏ក្រៀមក្រំក្រុមគ្រួសារនៃសពលោកអនុសេនីយ៍ឯក ស៊ឹម ស៊ីវ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដែលបានទទួលមរណៈភាពកាលពីវេលម៉ោង ១៧ និង ០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ ។ ព្រមទាំងបានលះបង់នូវពេលវេលាសម្ភារៈ និងថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែក និងរំលែកមរណៈទុក្ចដ៏ក្រៀមក្រំនេះ តាំងពីកិច្ចចាប់ផ្តើមដំណើរការកម្មពិធីបុណ្យ គោរពវិញ្ញាណក្ខន្ធ និងដង្ហែរសពឆ្ពោះទៅកាន់មេរុ ដែលជាទីឈាបនកិច្ចនៃសព និងដោយមានការចូលរួមដង្ហែរសពពីបណ្តាកងកម្លាំង និងស្ថាប័ននានាក្នុងក្រុងប៉ោយប៉ែតយ៉ាងច្រើនកុះករ ។ សកម្មភាពទាំងនេះ បានបញ្ជាក់ឱ្យឃើញពីការសាមគី្គឯកភាពផ្ទៃក្នុងដ៏រឹងមាំមិនអាចកាត់ថ្លៃបានឡើយ ។ ដោយទទួលបានមកវិញនូវការគាំទ្រ និងថ្លែងអំណរគុណជាអនេក ពីសំណាក់ក្រុមគ្រួសារនៃសព ក៏ដូចជាមហាជនផងដែរ ។
ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ស៊ឹម ស៊ីវ
- Post author:Sery Vutha
- Post published:October 22, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមពិធីផ្សេងៗ