តាកែវ៖ រសៀលថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២,៧១៥,០០០រៀល បានមកពីការជួយឧបត្ថម្ភរបស់នាយ នាយរងអាវុធហត្ថ តាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូន លោកវរសេនីយ៍ទោ យឹម សុវណ្ណ ប្រធានមន្ទីរបច្ចេកទេស សន្តិសុខ ដែលមានជំងឺវះកាត់គ្រួសក្នុងតម្រងនោម កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
