You are currently viewing អាវុធហត្ថខេត្តរតនគិរី បញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្ត

អាវុធហត្ថខេត្តរតនគិរី បញ្ជូនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្ត

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុកអូរយ៉ាដាវ បានចុះបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន នៅចំណុចភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះ សល់ រក្ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិចារាយ មុខរបរធ្វើចំការ និងឈ្មោះ សេវ រឿន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិចារាយ មុខរបរធ្វើចំការ ជនសង្ស័យទាំងពីរនាក់ខាងលើ មានទីលំនៅបច្ចុប្បន្ននៅភូមិសោមត្រកឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច ទម្ងន់ ០.១២ក្រាម(ថ្លឹងទាំងសំបកថង់), ប្រាក់រៀលចំនួន ៩០,០០០រៀល, ទូរស័ព្ទចំនួន ០២គ្រឿង, ឧបករណ៍សម្រាប់ស្តាប់ចម្រៀង ០១, កាសសម្រាប់ស្តាប់ចម្រៀង ០១ និងសម្ភារសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។