You are currently viewing សារលិខិតចូលរួមរំលែកទុក្ខ

សារលិខិតចូលរួមរំលែកទុក្ខ

យើងខ្ញុំទាំងអស់គ្នាមានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេកបន្ទាប់ពីបានទទួលដំណឹង
ដ៏ក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន
មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ កាលពីវេលាម៉ោង
២១ៈ១០នាទីយប់ ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ។
ការទទួលមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន
គឺជាការបាត់បង់ស្វាមីដ៏ឧត្តុងឧត្តម បិតា ជីតាប្រកបដោយព្រហ្មវិហារធម៌ ជាការបាត់បង់នូវយុទ្ធជន
ដ៏អង់អាចក្លាហាន ដែលក្នុងមួយជីវិតបានធ្វើពលិកម្មយ៉ាងធំធេង ចូលរួមក្នុងបុព្វហេតុតស៊ូរំដោះជាតិ
និងក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍជាតិ មាតុភូមិជាទីស្នេហា។
ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់
សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកជំទាវ មាស សន ព្រមទាំងក្រុមគ្រួសារ
ញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គោរពចូលរួមមរណទុក្ខពី
នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងលោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់