You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្រ្កាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១០ និង ៣៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងស្នាក់ការសន្តិសុខB០៥ សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយរុះរើរបាំងសាច់អួន ០១ខ្សែប្រវែង ៣.៤០០ម៉ែត្រ, របាំងស្បៃមុង ០១ខ្សែប្រវែង ៧០០ម៉ែត្រ, ក្បាលបរ ១៤គ្រឿង, លូស្បៃមុង ០៣មាត់ និងលែងកូនត្រីចម្រុះចំនួន ១៦០គីឡូក្រាម ចំណែកម្ចាស់គេចខ្លួន។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។