ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានដឹកនាំក្រុមការងាររៀបចំ ចងក្រងប្រវត្តិសាស្ត្រកងរាជអាវុធហត្ថដោយផ្ទាល់ មកដល់បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ ដើម្បីធ្វើការស្រាវជ្រាវរកនូវឯកសារភស្តុតាងពាក់ព័ន្ធនឹងកងរាជអាវុធហត្ថបន្ថែម ដើម្បីរៀបចំឯកសារ ខ្លឹមសារ និងរូបភាព ចូលរួមតាំងពិព័រណ៌នៅវិមាននយោបាយឈ្នះ ឈ្នះ នាពេលខាងមុខ។